ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសន្សំសំចៃការប្រើប្រាស់អគ្គីសនី

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមទាំងស្ថាប័នរបស់ជាតិទាំងអស់ធ្វើការសន្សំសំចៃអគ្គីសនី ដែលពេលនេះយើងចូលដល់ដំណាក់កាលខាតបង់ទៅហើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែកត្តាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមជាមួយនឹងការដាក់ទណ្ឌកម្មនានា ជាកត្តាមួយធ្វើឱ្យតម្លៃអគ្គីសនីឡើងថ្លៃផងដែរ។ ដូច្នេះ យើងត្រូវចូលរួមសន្សំសំចៃទាំងអស់គ្នាដោយផ្តើមចេញពីស្ថាប័នរបស់ជាតិយើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា វិបត្តិថាមពលបានកើនឡើងហើយ ប្រការនេះ បើរដ្ឋមិនយកចិត្តទុកដាក់ទេ អគ្គីសនីនឹងត្រូវឡើងថ្លៃមួយជាពីរបាត់ទៅហើយ ព្រោះនៅក្នុងប្រទេសនានាតម្លៃអគ្គីសនីត្រូវបានឡើងថ្លៃម្តង ជាពីរដងរួចទៅហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។