ព័ត៌មានជាតិ

អគារថ្មី ទីបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ មានតម្លៃ65មុឺន$ ត្រូបបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់

(ព្រះវិហារ) : អគារទីបញ្ជាការថ្មីអាវុធហត្ថខេត្តព្រះវិហារ
ដែលមានតម្លៃជិត1លានដុល្លាសហរដ្ឋអាមេរិច ត្រូវ
បានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់ ក្រោមអធិបតី
ភាព ឯកឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា អគ្គៈមេ
បញ្ជាការរងកងយុទ្ឋពលខេមរៈភូមិន្ទ នឹងជាមេបញ្ជា
ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការ
ចូលរួមពីសំណាក់ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម
ព្រឹក្សាខេត្ត ឯកឧត្តម អ៊ុង វុទ្ឋី អភិបាលរងខេត្ត ឯកឧត្ត
ម លោកជំទាវ មេបញ្ជាការ មេបញ្ជាការរង នឹងកង
កម្លាំងទាំង3ចូលរួមផងដែរ ។

ពិធីបានប្រព្រិតទៅ កាលពីព្រឹកថ្ងៃទី 06 ខែកក្តដា
ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍ របស់ឯងឧត្តម កង សៅគុណ បានអោយដឹងថា ដោយមានការនែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា នឹងឯកឧត្តម ប្រាក់ សុវណ្ណ អភភិបាលខេត្តព្រះវិហារ អគារទីបញ្ជាការថ្មីកំពង់រៀបចំសាសង់ មានទំហំ
11ម៉ែត្រ គុណ 56 ម៉ែត្រ កំពស់3ជាន់ ប្រើរយះពេល
សាងសង់36ខែ ចំណាយថវិការសាសង់ចំនួន 65មុឺន
$ មិនទាន់គិតចំណាយលើការបំពាក់សម្ភារះការិយា
លយ័ទេ ក្នុងនោះឯកឧត្តម សៅ សុខា បានចូលរួមចំ
ណែកចំនួន10មុឺន$ ឯកឧត្តម កង សៅគុណ បានបន្ត
អោយដឹងថា អគារទីបញ្ជាការថ្មីនេះសង់លើផ្ទៃដីជាង
3ហិចតា បានធ្វើរបងថ្មពទ្ឋ័ជុំវិញ ក្លោងទ្វា អគារប្រចាំ
ការ អគារទទួលភ្ញៀវ បន្ទប់ទឹក នឹងបង្គន់អនាមយ័ ចាក់សាប ចំណាយថវិការក៍សាងអស់រាប់ពាន់លានរៀលផងដែរ ។

ឯកឧត្តម នាយឧត្តម សេនិយ៍ សៅ សុខា បានថ្លែងការកោតសរសើរនឹងថ្លែង
អំណរគុណចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារ
ដែលបានខិតខំអនុវត្តន៍បទបញ្ជាបានយ៉ាងល្អប្រសើរ
ក្នុងការបំពេញតួនាទីនឹងភារកិច្ចជូនជាតិមាតុភូមិ ឯក
ឧត្តមនាយឧត្តមសេនិយ៍ សៅ សុខា បានថ្លៃរំលឹក
ដល់គ្រប់អង្គភាពអាវុធទាំងអស់ យកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការការពារ ទប់ស្កាត់នឹង
បង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសធនធាន
ធម្មជាតិដូចជា ការកាប់ឈើ ការស្តុកទុក ការដឹកជញ្ជូ
នឈើដោយខុសច្បាប់ ការកាប់រានដីព្រៃឈើរបស់
រដ្ឋយកធ្វើកម្មសិទ្ឋ ការជីករ៉ែមាសដោយខុសច្បាប់
ជាដើម កន្លងមកអាវុធហត្ថបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិដោយ
ខុសច្បាប់ ដោយបានសហការជាមួយមន្ទីរជំនាញនឹងអាជ្ញាធរមូលដ្ឋាន ទទួលបានលទ្ឋផលជោគជយ័ជូន
អង្គភាព ក៍ដូចជូនជាតិទាំងមូលផងដែរ ។

ដោយ ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។