ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ÷សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថាយើងនៅមានប្រជាជនខ្មែរប្រមាណ១៧លាននាក់ទៀត ដែលនឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីខ្មែរគ្រប់ៗរូប

(ភ្នំពេញ) :នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឲ្យប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានចូលជួបសំណេះសំណាល នៅវិមានសន្តិភាព មុនពេលដែលប្រតិភូកីឡាត្រូវចេញដំណើរដើម្បីចូលរួមប្រកួត កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលជាជនពិការថា សម្តេចក៏ជាជនពិការម្នាក់ដែរ តែសម្តេចអាចបំពេញតួនាទីភារកិច្ចជានាយករដ្ឋមន្ត្រីបាន ដូច្នេះកីឡាករ កីឡាការិនីដែលជាជនពិការដូចគ្នាត្រូវតែមានទឹកចិត្តពុះពារ ខំប្រឹងហ្វឹកហាត់ធ្វើយ៉ាងណាប្តេជ្ញាជ្រោងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែខ្ពស់ត្រដែត ក្នុងនាមជាជាតិសាសន៍មួយ ហើយពាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

សម្តេចតេជោក៏បានបន្ថែមទៀតថា រាល់ការចេញទៅប្រកួតនេះ យើងមិនមែនមានតែកីឡាករ កីឡាការិនី នោះទេ គឺមានសម្តេចដែលជាប្រធានកីឡាប៉ារ៉ាឡាំពិកកម្ពុជា ហើយយើងនៅមានប្រជាជនខ្មែរប្រមាណ១៧លាននាក់ទៀត ដែលនឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីខ្មែរគ្រប់ៗរូប។

ឯកឧត្តម ហ៊ុន ម៉ានី សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញាតិ ក៏ដូចជាផ្តល់សេចក្តីទុកចិត្ត ដល់ឯមឧត្តម ហ៊ុន ម៉ានី ក្នុងភាពជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។