ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះធម្មវស្សា ជា វ៉ាន់នី ព្រមទាំងសហការី នាំនៅមកថវិកាចំនួន(ប្រាំលានរៀល)និងសម្ភារ:មួយចំនួនទៀត

ថ្ងៃ ពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះធម្មវស្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមុនីរក្ខិតវង្សា ព្រះមេគណខេត្តព្រៃវែង ព្រមទាំងព្រះសហការី ដែលបាននាំមកនៅ ថវិកា ចំនួន ៥,០០០,០០០(ប្រាំលាន)រៀល , សារ៉ុង ចំនួន ៥០០ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ទុកប្រើប្រាស់ក្នុងសកម្មភាពការងារចាំបាច់ផ្សេងៗក្នុងខេត្តព្រៃវែង។

សូមប្រគេនពរដល់ ព្រះធម្មវង្សា ជា វ៉ាន់នី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។