ព័ត៌មានជាតិ

ម្ចាស់រថយន្តដឹកដីជាច្រើនគ្រឿងបានប្រមូលផ្តុំតវ៉ា ស្នើឲ្យមានការបង់ពន្ធហើយកែចង្កូតឲ្យស្មើភាពគ្នា!

(កំពង់ស្ពឺ) :ការតវ៉ានេះធ្វើព្រឹកព្រលឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដោយមានរថយន្តដឹកដីជាច្រើនគ្រឿងចតតម្រៀតជួរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រព្រុំប្រទល់រវាងស្រុកអង្គស្នួល ខេត្តកណ្តាល និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រុមអ្នកមានរថយន្តចង្កូតស្ដាំដែលបានបង់ពន្ធរួច និងកែចង្កូតរួចបបានលើកគ្នាតវ៉ាជាច្រើននាក់ ទាក់ទងនឹងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំធ្វើការបង់ពន្ធដោយមិនចាំធ្វើការកែចង្កូតឡើយ ។

ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះគឺមិនស្មើភាពចំពោះពួកគាត់ឡើយ ពួកស្នើសុំឲ្យរថយន្តធ្វើការបង់ពន្ធ និងកែចង្កូតឲ្យដូចគ្នា ទើបពួកគាត់ព្រម ។ ហើយការតវ៉ានេះគឺមានរថយន្តរហូតដល់រាប់រយគ្រឿងបានមកចតតម្រៀបជួរគ្នា ដែលរថយន្តទាំងនោះភាគច្រើនគឺជារថយន្តចង្កូតស្ដាំដែលបានកែរួចហើយបានបង់ពន្ធរួច ។ ហើយរថយន្តខ្លះក៏បានលេខអ្នកខ្លះក៏មិនទាន់បានលេខ ។

ទាក់ទងនឹងបញ្ហានេះដែរក្រុមអ្នកតំណាងម្ចាស់រថយន្តបានលើកឡើងថា ស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើការបង់ពន្ធរថយន្តចង្កូតស្ដាំដែលនៅសេសសល់ហើយឲ្យកែចង្កូតដូចដូចគ្នាទៅពួកគាត់ទើបព្រម ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។