ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បន្តអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំបួរវិល អាណត្តិទី៥ ស្រុកបវេល ខេត្តបាត់ដំបង

(បាត់ដំបង) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាព កិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំបួរវិល អាណត្តិទី៥ ស្រុកបវេល ខេត្តបាត់ដំបង នៅក្នុងសាលប្រជុំសាលាស្រុកបវេល ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រកាស់ឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង នៅតាមបណ្ដាឃុំក្នុងខេត្តបាត់ដំបង រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះ ៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។