ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ដឹកនាំមន្ដ្រីសុខាភិបាល ចុះសំណេះសំណាល និងសាកសួរសុខទុក្ខពលរដ្ធចំនួន៤នាក់ ដែលស្ម័គ្រចិត្តធ្វើចត្តាឡឺស័ក រយ:ពេល១៤ថ្ងៃ

(ខេត្តកណ្ដាល) ៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងអជ្ញាធរស្រុកកណ្តាលស្ទឹង ចុះសំណោះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័ក មន្ទីរពេទ្យបង្អែបស្រុកកណ្ដាលស្ទឹង ។

ឯកឧត្តមអភិបាលខេត្ត បានកោតសើរចំពោះពួកគាត់ ដែលបានចូលខ្លួនដោយ ស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល ១៤ថ្ងៃ ដោយពួកគាត់បាននិយាយថា ប្រសិនបើពួកគាត់មិនចូលខ្លួនធើ្វចត្តាឡឺស័កនោះទេ ពិតជាមានបញ្ហាធំ អាចបណ្ដាលអោយឆ្លងរីករោលដាលកូវិដ ១៩ អាចឆ្លងចូលក្នុងសហគមន៍ ។

ដោយឃើញការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខា ភិបាល រួមនឹងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល ថាបងប្អូនប្រជាពលរដដែលធើ្វការងារនៅផ្សារទំនើបអីុអន ១ ( /EON )ឬអ្នកដែលបានដើរលេងនៅផ្សារទំនើបអីុអន ១ សូមអញ្ជើញចូលរួមពិនិត្យសំណាក និងធើ្វតេស្ត រកមេរោគកូវិដ ១៩ ដើម្បីចូលរួមទប់ស្កាត់និងការពារមិនអោយឆ្លងក្នុងសហគមន៍យើង ទើបពួកគាត់ ដែលជាអ្នកបានដើរលេងនៅផ្សារទំនើបអីុអន១ ( /EON ) ចូលខ្លួនធើ្វចត្តា ឡឺស័ក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ ស្កាត់មេរោគកូវិដ១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។