(តូក្យូ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ ។
បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេកំពុងថ្លែងសុន្ទរកថា ហើយបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។ ដោយឡែក បើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន។