ព័ត៌មានជាតិ

​ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យទីតាំងដែលត្រូវរៀបចំប្រារព្វពិធី ” រុក្ខទិវា ឬព្រះរាជពិធីដាំកូនឈើ ” ក្នុងស្រុកបាណន់ ខេត្តបាត់ ដំបង

(បាត់ដំបង) :នៅវេលាម៉ោង ១៣.៣០នាទី ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូរម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ​និងសហការី បានអញ្ជើញមកពិនិត្យទីតាំងដែលត្រូវរៀបចំប្រារព្វពិធី ” រុក្ខទិវា ឬព្រះរាជពិធីដាំកូនឈើ ” នៅថ្ងៃស្អែក ស្ថិតក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ភូមិសំបូរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ ដំបង ជាចុងក្រោយដើម្បីត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរបំផុតសាកសមជាព្រះរាជពិធីដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម ស្ថិតក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។