ព័ត៌មានជាតិ

អបអរសាទរ! ព្រះរាជពិធី រុក្ខទិវា ៩កក្កដា ២០២២

(បាត់ដំបង) :នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ កក្កដា ឆ្នាំ២០២២ ខេត្តបាត់ដំបងបានប្រារព្ធព្រះរាជពិធី រុក្ខទិវា ៩កក្កដា ២០២២ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជពិធីនេះបានរៀបចំឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ព្រះរាជពិធី រុក្ខទិវា ៩កក្កដា ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចបញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំងទាំង៣ប្រភេទ ប្រជារាស្រ្ដក្នុងខេត្តបាត់ដំបងផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។