ព័ត៌មានជាតិ

រុក្ខទិវាបានកើតមានឡើងតាមកម្មវិធីដែលបានគ្រោងទុកស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

(បាត់ដំបង) :នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ រុក្ខទិវាបានកើតមានឡើងតាមកម្មវិធីដែលបានគ្រោងទុកស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ក្នុងពិធីដ៏មហាកិត្តិយស អធិកអធម ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងព្រះបរមរាជវាំង ឯកឧត្តម លោកជំទាវអភិបាលនៃគណអភិបាលខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិសាត់ ខេត្តឧត្តរមានជ័យ ឯកឧត្តមសមាជិក រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវជាតិ អន្តរ ជាតិ យុវជនកាយរិទ្ធិ យុវជន ស.ស.យ.ក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ យាយជី តាជី ប្រមាណជា ២ ០០០នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងខ្លួនលោកផ្ទាល់ បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានផ្តល់មហាកិត្តិយសយាងអញ្ជើញជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីដ៏មានអត្ថន័យវិសេសវិសាលជាប្រវត្តិសាស្រ្តក្នុងខេត្តបាត់ដំបងនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចក្រឡាហោម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម និងបន្តថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលព្រៃឈើ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ រៀបចំប្រារព្វពិធីនេះ សម្រេចទទួលបានជោគជ័យគួរជាទីមោទននាព្រឹកនេះ។

តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង និងបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតី។ ជាមួយនេះដែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ជនរួមជាតិដែលបានចូលរួម។ សូមថ្លែងអំណរគុណជាអនេកប្បការចំពោះសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ និងសហការី ព្រមទាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការ រៀបចំពិធីនេះឱ្យប្រព្រឹត្តទៅយ៉ាងឱឡារិក និងមោទកភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។