ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក ណេត គីម!

(កំពង់ចាម) :នារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក ណេត គីម ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង២:៤១នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួសសួងសូមឲ្យវិញ្ញាណក្ខន្ធឧបាសក ណេត គីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។