ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ចុះ ​បង្ក្រាប​ករណី​ លួច​ (​ យក​តុ​ឈេី​ )​ ០១​ ករណី​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន០២នាក់បន្ថែមទៀត​!

(បាត់ដំបង) :លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

🚓 ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១១​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​តុ​ឈេី​ )​ ០១​ ករណី​ និងបាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យចំនួន០២នាក់​មក​កាន់​ស្នងការដ្ឋាន​។

1️⃣ ឈ្មោះ ម៉ាន់ ផល្លា ភេទប្រុស អាយុ ៣៩ឆ្នាំ
2️⃣ ឈ្មោះ សួួន ច័ន្ទ ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យ​ទាំង​០២​ នាក់​ មាន​ទីលំនៅ​ ភូមិវត្ត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។

👉 ជនសង្ស័យ​ទាំង​ ០២​ នាក់​ខាង​លេី​បាន​ធ្វេី​សកម្មភាព​ ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ទុក​ចោល​ កាល​ពី​យប់​ថ្ងៃទី​ ១០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ២២:០០​ នាទី​ រួច​លួច​យក​តុ​ឈេី​មួយ​ដែល​ទុក​នៅ​ក្នុង​ផ្ទះ​ហេីយ​គេច​ខ្លួន​បាត់​ រហូត​ដល់​ថ្ងៃ​ខែ​ខាង​លេី​ទេីប​កម្លាំង​យេីង​ធ្វេីការ​ឃាត់ខ្លួន​បាន​ ។

📍 វត្ថុតាងដកហូតរួមមាន ៖​
-​ ម៉ូតូ ម៉ាកហុងដា​ គុប ស៊េរីចាស់ ១គ្រឿង
– តុ​ ឈេី​ ០១

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វេីការ​កសាងសំណុំរឿង ដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការបន្ត​តាមនីតិវិធី ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។