ព័ត៌មានជាតិ

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងសហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ កាច់សោរ​លួច​យក​ម៉ូតូ​ )​ ០១​ ករណី​ និង​ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​ នាក់

(បាត់ដំបង) :លោកវរសេនីយ៍ឯក ឈឿន គឹមសុង  ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

🚓ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​​​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ កាច់សោរ​លួច​យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​ នាក់​នៅ​ចំណុច​ផ្សេង​គ្នា​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ចំណុច​ទី​ ០១​ នៅ​វេលាម៉ោង​ ប្រហែល​ ០៩:៣០​ នាទី​ នី​ចំណុច​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វើ​ការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ កូវ​ ប៊ុន​ឡុច​ ហៅ​ ស៊ិន​ សេត​ ភេទប្រុស​ អាយុ​ ៤១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ជ្រៃថ្មី​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
2️⃣ ចំណុច​ទី​ ២​ វេលាម៉ោង​ ១៤:២២​ នាទី​ នៅ​ចំណុច​ភូមិ​បាយដំរាំ​ ឃុំ​ឈេីទាល​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ទៀត​ ឈ្មោះ​ កូវ​ រិទ្ធី​ ហៅ​ រិទ្ធ​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ជ្រៃថ្មី​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
3️⃣ ចំណុច​ទី​ ៣​ នៅ​វេលាម៉ោង​ ១៩:២៦​ នាទី​ នៅ​ចំណុច​ភូមិ​ជ្រៃថ្មី​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ទៀត​ ឈ្មោះ​ ជា​ សុខ​នឿន​ ហៅ​ ស​ ;​ មឿន​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ព្រៃ​ពង្រ​ សង្កាត់​ពញ្ញា​ពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

👉 តាម​ចម្លេីយ​សារភាព​របស់​ជនសង្ស័យ​ខាង​លេី​បាន​ឆ្លេីយ​សារភាពថា​៖​
​ 🔗 កាល​ពី​ថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ១០:២០​ នាទី​ នៅ​ចំណុច​ភូមិ​បាណង់​ ឃុំ​ស្តៅ​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ឈ្មោះ​ កូវ​ ប៊ុន​ឡុច​ និង​ ជនសង្ស័យ​ឈ្មោះ​ កូវ​ រិទ្ធី​ បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ ឃ្លីក​ ពណ៌​ ស​ ដោយ​ឈ្មោះ​ ឡុច​ ជា​អ្នក​ជិះ​ពី​ក្រោយ​ និង​ ជា​អ្នក​ចុះ​ធ្វេី​សកម្មភាព​កាច់សោរ​លួច​យក​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៦​ ពាក់ស្លាក​បាត់ដំបង​ 1AA-1339 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ហោ​ ពៅ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការ​ល្មុត​ ឃុំ​ស្តៅ​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ រួច​ជិះ​យក​មក​អោយ​ជនសង្ស័យ​ ០១​ នាក់​ទៀត​ឈ្មោះ​ នឿន​ ដេីម្បី​យក​ទៅ​លក់​ ។
​ 🔗 នៅ​ថ្ងៃទី​ ១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០៩:៣០​ នាទី​ នៅ​ចំណុច​ស្ទឹង​ក្រោម​ទំនប់​ចិន​ ស្ថិត​នៅ​ក្នុង​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ ឈ្មោះ​ កូវ​ ប៊ុន​ឡុច​ និង​ ជនសង្ស័យ​ ឈ្មោះ​ ជា​ សុខ​នឿន​ បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ហុងដា​ ឌ្រីម​ ពណ៌​ ខ្មៅ​ ដោយ​ឈ្មោះ​ ឡុច​ ជា​អ្នក​ជិះ​ពី​ក្រោយ​ និង​ ជា​អ្នក​ចុះ​ធ្វេី​សកម្មភាព​ កាច់សោរ​លួច​យក​ម៉ូតូ​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ស៊េរី​ឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AF-8945 ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ឈួន​ សាវ័ន​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ។ ក្រោយ​ពី​ជនសង្ស័យ​ខាងលេី​ ធ្វេី​សកម្មភាព​រួច​ជិះ​ម៉ូតូ​បាន​ប្រហែល​ ១០​ ម៉ែត្រ​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃេីញ​ទាន់​ និង​បាន​ស្រែក​អោយ​គេ​ជួយ​ដេញ​ចាប់​ចោរ​ រហូត​ដល់​ចំណុច​ខាង​លេី​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យេីង​ធ្វេីការ​ឃាត់ខ្លួន​បាន​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ សោរ​ សម្រាប់​ដោះ​ លេខ​៨​ មាន​រាង​អក្សរ​ L ចំនួន​ ០២​ ដេីម​
-​ ផ្លែ​តួណឺវីស​ ឆាប​រាង​សំប៉ែត​ចុង​ស្រួច​ ០១​
-​ ផ្លែ​ស្វាន​ ឆាប​មាន​រាង​សំប៉ែត​ ចំនួន​ ០១​
-​ ផ្លែ​តួណឺវីស​កែ​ច្នៃ​មាន​រាង​អក្សរ​ T ចំនួន​ ០១​
-​ ម៉ូតូ​ ម៉ាក​ហុងដា​ ឃ្លីក​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AI-1181 ចំនួន​ ០១​ គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២០​ ពាក់​ស្លាកលេខ​ កំពត​ 1Q-9479

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។