ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អបអរសាទរខួបលើកទី ៤២ឆ្នាំ នៃការបង្កើត «««រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា »»»

(ខេត្តព្រៃវែង) ÷នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០
ខ្ញុំបាទ ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ភរិយា និងថ្នាក់នាំក្នុងខេត្តទាំងអស់ សូមចូលរួមអបអរសាទរដ៏ស្ម័គ្រស្មោះអស់ពីចិត្ត និងចងចាំជានិច្ចនូវខួបលើកទី ៤២ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ២០២០) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។