ព័ត៌មានជាតិ

រថយន្ត​ខ្សែ​ដឹក​គ្រឿង​សង្ហា​រឹមមួយគ្រឿង ក្រឡាប់​ក្អួតចេញ​ចេញ​សុទ្ធតែ​ឈើ​!

(ខេត្តក្រចេះ​)  រថយន្ត​មួយ​គ្រឿងក្នុង​ចំណោម​រថយន្ត​ខ្សែ​ដឹក​គ្រឿង​សង្ហា​រឹម កាលពីយប់​រំលង
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កក្កដា ​​បាន​ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ​ស្ថិត​នៅចំណុច​​ភូមិ​គោ​លាប់​ឃុំ
គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។
តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ​ស្ទើរ​រាល់​យប់ គឺ​មាន​ក្រុម​រថយន្តចង​គ្រឿង​សង្ហា​រឹម​ពីក្រោយ​ចេញ​ជា​ខ្សែ ចាប់ពី​៣​គ្រឿង ទៅ​៥គ្រឿង និង​មាន​ច្រើន​លើស​នេះ​ទៀត ​រហូត​ទៅ​ដល់​ជាង​១០​គ្រឿងក្នុង​​​មួយ​​យប់ ​ឆ្លងកាត់​ខេត្តក្រចេះ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ល្បឿន​ល្បឿន តែពុំ​មាន​សមត្ថកិច្ច​ប្រថុយប្រថាន ​ដើម្បី​ស្ទាក់​ឃាត់ឆែកឆេ​នោះ​ទេ​ ។
ប្រភព​បន្ត​ថា ​ក្រុម​រថយន្ត​ខ្សែ​ទាំង​សុទ្ធ​សឹង​ចេញពី​ខេត្តស្ទឹងត្រែង​ ឆ្លងកាត់​ខេត្តក្រចេះ ​និង​បន្ត​ឆ្ពោះ​ទៅ​ឃ្លាំង​ស្តុក​នៅ​ភ្នំពេញ តែ​ក្រោយ​ការ​ក្រឡាប់​រថយន្ត​មួយ​គ្រឿង​ខាងលើ​ ទើប​គេ​ដឹង​ថា​ ក្រុម​រថយន្ត​ខ្សែ​ទាំងនោះ​ បន្លំ​ចង​គ្រឿង​សង្ហា​រឹម​ពីក្រោយ​បន្តិចបន្តួច តែ​ខាងក្នុង​ដឹកឈើ​ឆៅ​មិន​ទាន់​កែ​ច្នៃ​ទាំងអស់​។​

ក្រោយ​ក្រឡាប់​រថយន្ត​នោះ​ គេ​បានឃើញ​តៃកុង​ឬ​ព្រូ​នៅ​ក្បែ​រថយន្ត​ខាងលើ​ទេ ចំណែក​រថយន្ត​ធ្លាប់​ចូល​ប្រឡាយ​ស្នាមភ្លោះ​លើ​កំណាត់​លេខ​៧ ខ្ទាត​ចេញ​សុទ្ធតែ​ឈើ​សន្លឹក​។ សមត្ថកិច្ច​អោយ​ដឹង​ថា ​ក្រោយ​កើតហេតុ​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ​នគរបាល​ចរាចរណ៍​ជើងគោ​គ​នៃ​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរីមក​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន និង​ជួយ​រថយន្ត ផ្សេង​ទៀត​មក​ប្រមូល​ឈើ​ដែល​រាយ​ប៉ាយ​យក​ទៅ​រក្សា​ទុក​ផង​ដែរ​។

មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់​ថា​ រថយន្ត​ខាងលើ​គ្រោះថ្នាក់​ដោយ​កត្តា​​ប្រើប្រាស់​ល្បឿន​លឿន​បែក​កង់​រេចង្កូត​ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ​។ ​បច្ចុប្បន្ន​ វត្ថុ​តាង​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី កសាង​សំណុំ​រឿ​ន​និង​បញ្ជូន​ទៅ​ជំនាញ​តាម​នីតិវិធី​ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។