ព័ត៌មានជាតិ

ការប្រើអំពើហឹង្សាទៅលើក្រុមគ្រួសា ក៍ដូចហឹង្សា ទៅលើអ្នកដ៍ទៃ ជាអំពើខុសច្បាប់!

(ព្រះវិហារ) : អំពើហឹង្សានៅក្នុងគ្រួសាកាលពីព្រឹកថ្ងៃទី
១៥ ខែកក្តដា  ឆ្នាំ២០២២ រវៀងឳពុកនឹងកូនចិញ្ចឹមដឹងរឿង
ពិតហើយ គឺឳពុកខូចចិត្តរឿងប្រពន្ឋរត់ចោល ។

អំពើហឹង្សានេះបានកើតលើង កាលពីវេលាម៉ោង8 នឹង30នាទីព្រឹក ថ្ងៃទី15ខែកក្តដា ឆ្នាំ2022 នៅចំណុចភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ជនបង្ករជាឳពុកចិញ្ចឹម មានឈ្មោះ សន សំណាង អា
យុ41ឆ្នាំ មានទីលំនៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រើហឹង្សាទៅលើ
កូនចិញ្ចឹមឈ្មោះ យ៉េង ណាសយ អាយុ17ឆ្នាំ រស់នៅជាមួយឳពុក មិនបណ្តាលអោយរងរបួសលើយ ។

លោកវិរះសេនិយ៍ឯក ជួន មឿន អធិការនគរបាល
ស្រុកសង្គមថ្មីបានអោយដឹងថា ក្រោយពីទទួលបាន
បទបញ្ជាពីឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា
ស្នងការនគរបាលខេត្តព្រះវិហារ អោយដឹកនាំកម្លាំង
ចុះស្រាវជ្រាវលើករណីហឹង្សានៅក្នុងក្នុងគ្រួសា ដែលបានបង្ហោះនឹងចែកចាយតាមបណ្តាញព័ត៍មានសង្គម នៅវេលាម៉ោង8នឹង30នាទីព្រឺកថ្ងៃទី15ខែកក្តដា កម្លាំងអធិការនគរបាលស្រុកសង្គមថ្មីបានចុះទៅ
ដល់ភូមិ ឃុំ ខាងលើ នឹងបាននាំខ្លួនជនសង្សយ័ខាងលើយកមកសាកសួនៅអធិការនគរបាលស្រុកសង្គម
ថ្មី លោកវិរះសេនិយ៍ឯកបានអោយដឹងបន្តថា មូល
ហេតុឈានទៅដល់ប្រើហឹង្សាទៅលើកូនចិញ្ចឹម គឺ
បណ្តាលមកពីកូនមិនព្រមមករួមរស់នៅបំរើខ្លួនជាឳ
ពុក ជនរងគ្រោះ មានគ្រួសារស់នៅជាមួយគ្នាភូមិខ្នុរ
ឃុំរអាង ចំណែកឳពុករស់នៅភូមស្រីស្រណោះ ត្រូវ
ប្រពន្ឋរត់ចោលកាលពីថ្ងៃម្សិលមិញ ឳពុកទៅតាមកូន
ស្រីអោយរួមរស់បំរើឳពុកតែកូនមិនព្រមមក ក៍ឈាន
ទៅដល់ប្រើហឹង្សាតែម្តង តាមពិតជនរងគ្រោះត្រូវជា
ក្មួយបង្កើតនឹងជនសង្សយ័ ដែលបានយកមកចិញចឹម
តាំងពីតូចមកដោយសាជនសង្សយ័នឹងប្រពន្ឋមិនមាន
កូនលើយ ទើបយកក្មួយមកចិញ្ចាឹម ទុកជាកូនបង្កើត ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានបញ្ចូនមកស្នងការនគរ
បាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។