ព័ត៌មានជាតិ

បង្រ្កាបក្មេងទំនើង ចំនួន១០នាក់នៅក្រុងបានលុងដកហូតដាវ កាំភ្លើងកែច្នៃ ..!

ខេត្តរតនគិរី ៖កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង២២និង០៣នាទីដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃអយ្យការ
អមសាលាដំបូងខេត្តរតនគិរីកម្លាំងសមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងក្នុងនៅខេត្តរតនគិរី ឈានដល់ឃាត់ខ្លួនជនសង្ស័យនិងរឹបអូសវត្ថុតាងបទល្មើសបានជាច្រើន ។

បើតាមការឱ្យដឹងពីលោក វរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ការបង្ក្រាបនេះគឺសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុង ហើយដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃកម្លាំងយើងបានសុំឆែកឆេរក៏ប្រទះឃើញដាវកែច្នៃ២ដើម និងកាំភ្លើងកែច្នៃ១ដើម ពេលនោះក៏បានធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ) យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ប្រុសទាំងអស់)។

ចំណែកសម្ភារចាប់យកមាន៖

-ដាវកែច្នៃចំនួន២ដើម

-កាំភ្លើងកែច្នៃចំនួន១ គ្រាប់កង់និងរំសេវសម្រាប់ប្រើជាមួយកាំភ្លើងកែច្នៃមួយចំនួន

-ខ្សែកាប្លិ៍ម៉ាស៊ីនកាត់ស្មៅ១

-ចម្ពាមកៅស៊ូចំនួន១

-កាបូបលុយចំនួន១

-ទូរស័ព្ទចំនួន៧គ្រឿង

-ម៉ូតូចំនួន០៧គ្រឿង

-ខ្សែក្រវាត់ចំនួន៤

-មួកសុវត្ថិភាពចំនួន២

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។