ព័ត៌មានជាតិ

ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្តរយៈពេល១៥ថ្ងៃ

(ភ្នំពេញ) ÷ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្រសួង សាធារណការ និងដឹកជញ្ជូន សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
*ទី១៖ ផ្អាកដំណើរការប្រឡងយកបណ្ណបើកបរយានយន្ត នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
*ទី២៖ ផ្អាកការបណ្ដុះបណ្ដាលបើកបរយានយន្តនៅតាមសាលា និងសាខាសាលាបង្រៀនបើកបរយានយន្តទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។