ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់!

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២០ – ២៦ ខែកក្កដា ឆ្នាំ២០២២ ) ។

ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។