ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញសូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកស្រី ពេជ្រ ចរិយា

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកស្រី ពេជ្រ ចរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ លោក វរសេនីយ៍ត្រី វ៉ា សុខខេង នាយរងផ្នែកបែបបទច្រកទ្វាអន្តរជាតិដូងចំណុះនាយកដ្ឋានច្រកទ្វាទី១នៃនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវជាស្វាមី របស់លោកស្រី ដែលលោកវរសេនីយត្រី បានទទួលមរណភាព នាថ្ងៃ អាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីវេលាម៉ោង ៧:០៧នាទីយប់ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី វ៉ា សុខខេង សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។