ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ

(កំពង់ចាម) :បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គោលដៅវត្តមាន់ដប់ នៅ វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីធ្វើការស្តារ និងជួសជុសឡើងវិញឱ្យបានទាន់ពេលវេលា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។