ព័ត៌មានជាតិ

អ៊ំស្រីមេម៉ាយម្នាក់ ចិញ្ចឹមចៅ០៤នាក់ ជួបនូវបញ្ហាខ្វះខាត ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

(ភ្នំពេញ) :នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារអ៊ំស្រីម្នាក់ ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ៦០ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលជាស្រ្តីមេម៉ាយ ត្រូវបានកូនៗ ទម្លាក់បន្ទុកឲ្យចិញ្ចឹមចៅ០៤នាក់ បានជួបនូវបញ្ហាខ្វះខាត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់អ៊ំស្រី ដល់ផ្ទះជួល។

អំណោយដែលបានយកប្រគល់ជូនដល់ អ៊ំស្រី រួមមាន ថវិកាចំនួន ៥០០,០០០រៀល, អង្ករ០២ការ៉ុង, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោ០២កេស, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, ម៉ុង០១, ភួយ០១,កន្សែង០១ និងសម្ភារៈក្មេងលេងមួយចំនួនទៀត ជាការចែករំលែក ជួយសម្រាលបន្ទុកដល់អ៊ំស្រីផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។