ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង រៀបចំកិច្ចបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត…

(ខេត្តព្រៃវែង)  ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង ១៣ សរុបអ្នកចូលរួមចំនួន ៥១នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
១-របាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងរបាយការណ៍ហិរញ្ញវត្ថុសាខា។
២-របាយការណ៍លទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងរបាយការណ៍ហិរញ្ញវត្ថុអនុសាខាក្រុង ស្រុកទាំង១៣។
៣-លើកទិសដៅអនុវត្តបន្ត ចំនួន ៧ចំណុច
៤-មតិចូលរួមរបស់សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានអនុសាខាក្រុង ស្រុកទាំង១៣ និងសមាជិក សមាជិកានៃកិច្ចប្រជុំ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានថ្លែងអំណរគុណដល់ឯកឧត្តម លោកឧកញ៉ា អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង ១៣ ដែលបានចំណាយពេលចូលរួមក្នុងកិច្ចប្រជុំ និងសូមជូនពរក្រុមការងារទាំងអស់ សមប្រកបតែសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារៈកិច្ច ជៀសផុតពីជំងឺកូវីដ-១៩ រៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់គ្នាៗ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។