ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធាន គណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានគណបក្សចុះជួយស្រុក ឃុំ គណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ សខាបក្សភូមិ និងសមាជិក សមាជិកាគណបក្សចូលរួមប្រមាណ ៥០០នាក់ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។