ព័ត៌មានជាតិ

ក្រុមការងារ នាំយកបច្ច័យនិងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តក្រឡោង ឃុំជ្រៃវៀន និងបានចូលរួមកម្មវិធីសំណេះសំណាល សមាជិក សមាជិកា និងទាំងនាំយកសំលៀកបំពាក់ចែកជូនប្រជាការពារ

នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ផាន អូន ប្រធានក្រុមការងារចុះជួយឃុំ គរ ជ្រៃវៀន និងឃុំមៀន ស្រុកព្រៃឈរ និងក្រុមការងារ បាននាំយកបច្ច័យនិងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តក្រឡោង ឃុំជ្រៃវៀន និងបានចូលរួមកម្មវិធីសំណេះសំណាល សមាជិក សមាជិកា និងទាំងនាំយកសំលៀកបំពាក់ចែកជូនប្រជាការពារ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំជ្រៃវៀន ព្រមទាំងនាំបានឧបត្ថម្ភថវិកាដូចខាងក្រោម៖
ក. សម្រាប់កម្មវិធីប្រគេនទៀនវស្សា៖
១.នាំយកទៀនវស្សា និងទេយ្យទាន (ទៀនវស្សា១គូ សាដកធំ១ សាកដតូច១ អង្ករ៥០គីឡូក្រាម ត្រីខកំប៉ុង១កេសធំ មី១កេសធំ ទឹកក្រូច៦កេស ទឹកសុទ្ធ៦កេស ទឹកស៊ីអ៊ីវ៤យួរទឹកត្រី៤យួរ ចំណាយថវិកាអស់ ២,០៥០,០០០រៀល
២.ផ្លែឈើ និងផ្កា ចំណាយថវិកាអស់ ៥៨០,០០០រៀល
៣.បច្ច័យប្រគេនព្រះសង្ឃ ចំនួន ២៦០,០០០រៀល
៤.បច្ច័យកសាង ចំនួន ៦៦០,០០០រៀល
៥.ប្រជាការពារ និងកងកម្លាំង ចំនួន ១,៣០០,០០០រៀល
៦.តាជីយាយជី ៥១០,០០រៀល
សរុបថវិកាអស់ចំនួន ៥,០៦០,០០០រៀល។

ខ.សម្រាប់ចិញ្ចឹមចលនា
១.សំលៀកបំពាក់ជូនប្រជាការពារ ចំនួន១៥០នាក់ ស្មើនឹង១៥០កំប្ល៉េ ចំណាយថវិកាអស់ ៧,៥០០,០០០រៀល
២.ឧបត្ថម្ភជូនស្រ្តីឆ្លងទន្លេ ១០នាក់ ចំណាយថវិកាអស់ ១,០០០,០០០រៀល
៣.ឧបត្ថម្ភជូនគ្រួសារសព ៤នាក់ ចំណាយថវិកាអស់ ៤០០,០០០រៀល
៤.ថ្លៃមេក្រូ ចំណាយថវិកាអស់ ៦០,០០០រៀល
៥.ឧបត្ថម្ភជូនក្រុមការងារគណបក្សមូលដ្ឋានឃុំ ចំណាយថវិកា ៩០០,០០០រៀល
សរុបថវិកាចំណាយអស់ ៩,៨៦០,០០០រៀល។

សរុបថវិកាដែលបានចំណាយទាំងអស់ ១៤,៩២០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។