ព័ត៌មានជាតិ

លោក ផាន អូន និងក្រុមការងារ បានចូលរួមកម្មវិធីសំណេះសំណាល សមាជិក សមាជិកា និងទាំងនាំយកសំលៀកបំពាក់ចែកជូនប្រជាការពារ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំមៀន ព្រមទាំងនាំបានឧបត្ថម្ភថវិកា

នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ផាន អូន ប្រធានក្រុមការងារចុះជួយឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន និងក្រុមការងារ បានចូលរួមកម្មវិធីសំណេះសំណាល សមាជិក សមាជិកា និងទាំងនាំយកសំលៀកបំពាក់ចែកជូនប្រជាការពារ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំមៀន ព្រមទាំងនាំបានឧបត្ថម្ភថវិកាដូចខាងក្រោម៖
១.សំលៀកបំពាក់ជូនប្រជាការពារ ចំនួន២៦៥នាក់ ស្មើនឹង២៦៥កំប្ល៉េ ចំណាយថវិកាអស់ ១៥,៩០០,០០០រៀល
២.ឧបត្ថម្ភវិទ្យុទាក់ទង់ចំនួន ៥គ្រឿង ចំណាយថវិកាអស់ ៥០០,០០០រៀល
៣.ឧបត្ថម្ភជូនក្រុមការងារគណបក្សមូលដ្ឋានឃុំ ចំណាយថវិកា ៨០០,០០០រៀល

សរុបថវិកាចំណាយអស់ ១៧,២០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។