ព័ត៌មានជាតិ

ឈើលេខ1ចំនួន93សន្លឹកស្មើជិត3ម៉ែត្រគុប ត្រូវបានលោក សេង លាង ដឹកនាំកម្លាំចម្រុះ ចុះបង្ក្រាប!

(ព្រះវិហារ) :ឈើលេខ1ប្រភេទឈើកកោះនឹងឈើពរ
ពេលសន្និឆិទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាជន នៅភូមិពោធិទៀប ឃុំ
ម្លូព្រៃ1ស្រុកឆែប ខេត្តព្រះវិហារ ចំនួន93សន្លឹក ស្មើ2ម៉ែត្រគុប 622 ត្រូវបានលោក សេ
ង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ចុះបង្ក្រាប
ប្រតិបត្តិការនេះបានធ្វើលើងកាលពីព្រឹកថ្ងៃទី២៦ ខែ
កក្តដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងអាវុធ
ហត្ថស្រុក លោកអនុភូមិ ពោធិទៀប លោកជំទប់ទី1 ឃុំ ម្លូព្រៃ1 កម្លាំងនគរបាលប៉ុស្តិម្លូព្រៃ1 នឹងមានការ
សម្របសម្រួលពីលោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ផងដែរ ។

លោក សេង លាង បានអោយដឹងថា ក្រោយពីទទួល
បានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅភូមិពោ
ធិទៀប នឹងដោយមានការចង្អុលបង្ហាញពីសំណាក់
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹង
នេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោកនួន
សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោក
បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងស្តុកឈើ
បានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅ
ថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់លោក សេង លាង បានបន្តអោយដឹងថា កន្លងទៅផ្នែករដ្ឋបាលព្រៃឈើឆែប បានយកចិត្តទុក
ដាក់ខ្ពស់បំផុតចំពោះការការពារនឹងបង្ក្រាបបទល្មើស
ធនធានធម្មជាតិ ទោះបីក្រុមឈ្មួញលួចបន្លំគ្រប់រូបភាព ក៍នៅតែសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបបាន
ជាហូរហែ ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជុង
តែជុងមិនអាចភ្លេចកុកលើយ ។

សូមបញ្ជាក់ជូនផងដែរថា ខណ្ឌ័រដ្ឋបាលព្រៃឈើខេត្ត
ព្រៈវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នួន
សុខុម នឹងផ្នែកទាំង4 បានយកចិត្តទុកដាក់អនុវត្តន៍
តួនាទីភារកិច្ច តាមប្រសាសន៍ណែនាំរបស់លោក
ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសា
ទខេត្ត ពិសេសបទបញ្ជារបស់ឯកឧត្តម ប្រាក់ សុវណ្ព
អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អោយកម្លាំ
ងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ឋ័ ធ្វើ
ការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុង
ខេត្តព្រះវិហារ អោយមានប្រសិទ្ឋភាព ។

ដោយ កញ្ញា ឆេង វិរះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។