ព័ត៌មានជាតិ

កូនឈើប្រណិតនឹងកូនឈើហួបចំនួន350ដើម ត្រូវ បានផ្នែករដ្ឋបាលព្រៃឈើឆែប ចែកដល់ការិយាលយ័ អប់រំយកទៅដាំនៅក្នុងវិទ្យាលយ័ដូនទន់!

(ព្រះវិហារ) :កូនឈើប្រណិតនឹងកូនឈើហូបផ្លែចំនួន
350ដើម ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋ
បាលព្រៃឈើឆែប ចែកជូនដល់មន្ត្រីរាជការ លោក
គ្រូនឹងសិស្សានុសិស្ស យកទៅដាំនៅក្នុងបរិវេនវិទ្យា
លយ័ដូនទន់ ដើម្បីជាប្រយោជរួមដល់យើងទាំងអស់
គ្នា ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប
បានអោយដឹងថា នៅថ្ងៃទី26ខែកក្តដា ឆ្នាំ2022 ផ្នែករដ្ឋបាលព្រៃឈើឆែប បានធ្វើពិធីចែកកូនឈើ
ប្រណិតនឹងកូនឈើហួបផ្លែចំនួន350ដើម នឹងធ្វើ
ពិធីដាំកូនឈើ9កក្តដា ឆ្នាំ2022នៅក្នុងវិទ្យាលយ័
ដូនទន់ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ
ការិយាលយ័ជុំវិញស្រុក នឹងលោកគ្រូអ្នកគ្រូ សិស្សា
នុសិស្សជាច្រើនផងដែរ លោក សេង លាង បានបន្ត
អោយដឹងថា ការដាំកូនឈើនៅក្នុងវិទ្យាលយ័ដូនទន់
គឺដើម្បីបណ្តុះមនសិការដល់ក្មួយៗសិស្សានុសិស្ស
អោយចេះស្រលាញ់បរិស្ថាន ចេៈស្រលាញ់ព្រៃឈើ
ពីព្រោះព្រៃឈើមានសារៈសំខាន់ណាស់ចំពោះមនុស្សនឹងសត្វ ពិសេសព្រៃឈើជារបាំងការពារកុំ
អោយបំពុលបរិស្ថាន កូនឈើទាំងនោះរួមមាន កូន
ទៀបបារាំងចំនួន25ដើម កូនអំពិលផ្អែមចំនួន50ដើ
ម លឿងរាជ50ដើម កូនក្ងោក25ដើម កូនក្រញូង
ចំនួន100ដើម កូនបេងចំនួន25ដើ កូនអង្កាញ់ចំនួន
25ដើម កូនរំដួលចំនួន25ដើម នឹងកូនឈើ ឥន្ឋនេល
ចំនួន25ដើម ។

ដោយ ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។