ព័ត៌មានជាតិ

តាកាប់យាយជាប្រពន្ឋស្លាប់ ព្រោះខឹងមិនអោយដឹកស្រូវទៅអោយប្រពន្ឋចុង!

(ក្រចេះ) ៖ បុរសម្នាក់យកពូថៅកាប់សម្លាប់ប្រពន្ធខ្លួនឯង ដោយសារជំនាស់ពាក្យសម្ដី នៅកណ្ដាលវាលស្រែ រួចបន្លំសមត្ថកិច្ចថាជាករណីខ្យល់គរ ប៉ុន្ដែត្រូវបែកការណ៍នៅពេលសមត្ថកិច្ចពិនិត្យសាកសពឃើញមុខរបួសនៅកញ្ចឹងក។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ចំណុចទំបន់ចិន ស្ថិតក្នុងភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ដក្រចេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ដោយត្រឹម ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ឈានដល់ការបំបែកសំណុំរឿង និងចាប់ខ្លួនបានជនសង្ស័យជាប្ដី ឈ្មោះ មាន ឈានី អាយុ៥៦ឆ្នាំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។

របាយការណ៍របស់នគរបាលស្រុកចិត្របុរី បានបញ្ជាក់ថា សពជនរងគ្រោះ ឈ្មោះ ក្ដាន់ យ៉េម អាយុ៦២ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា រឿងហេតុនៅថ្ងៃកើតហេតុជនរងគ្រោះ និងជនដៃដល់ជាប្ដី បានទៅបោះតង់ធ្វើរោងនៅចំណុចកើតហេតុតែពីនាក់ប្ដីប្រពន្ធ ដើម្បីធ្វើស្រែ។ មុនពេលកើតហេតុជនរងគ្រោះនៅចាំរោង ចំណែកប្ដីទៅភ្ជួរស្រែ លុះដល់ពេលកើតហេតុប្ដីមកពីស្រែវិញ ចង់យកគោយន្ដដឹកស្រូវយកទៅឲ្យប្រពន្ធចុង ឈ្មោះ មួង ស៊ីនាត អាយុ៤៣ឆ្នាំ រស់នៅឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ខណៈពេលនោះឈ្មោះ មាន ឈាងនី ខឹងប្រពន្ធរអ៊ូរទាំឲ្យខ្លួនដដែលៗពេក ក៏បានយកកូនពូថៅនៅលើគោយន្ដកាប់ប្រពន្ធត្រូវកញ្ចឹងកខាងឆ្វេងមួយពូថៅ ដួលផ្កាប់មុខលើចង្រ្កានបាយស្ល ហើយតេទូរស័ព្ទប្រាប់កូនឈ្មោះ ហ៊ត រ៉ាវី អាយុ៣០ឆ្នាំថា ប្រពន្ធខ្យល់គរដួលស្លាប់ហើយក្រុមគ្រួសារដឹកយកទៅមន្ទីរសុខភាពថ្មគ្រែ រួចបន្តដឹកសពមកផ្ទះនៅភូមិតែម្ដង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា កាលយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដា ខ្លួនបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេង បណ្តាលឲ្យដួលផ្កាប់មុខទៅលើចង្រ្កានស្លាប់ នៅមុខខ្ទមស្រែពិតប្រាកដមែន។ ដោយសារតែខឹងស្រ្តីរងគ្រោះមិនឲ្យរូបគេដឹកស្រូវយកទៅផ្ទះប្រពន្ធចុង។
បច្ចប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនបណ្ដោះអាន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីបំពេញសំណុំរឿងទៅ ការិយាល័យជំនាញខេត្តចាត់ការតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។