ព័ត៌មានជាតិ

បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងការវិវត្ត បន្ទាប់ពីព្រឹត្តិការណ៍២៨វិច្ចកា និងកិច្ចការពារមណ្ឌលចត្តាឡីស័ក ក្នុងមូលដ្ធាន ក្រោមអធិបតីភាព លោក សុខ ពេញវុធ

(ភ្នំពេញ) ÷នៅរសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងការវិវត្ត បន្ទាប់ពីព្រឹត្តិការណ៍ ២៨វិច្ឆិកា និង កិច្ចការពារមណ្ឌលចត្តាឡីស័ក ក្នុងមូលដ្ឋាន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោក លោកស្រីចៅសង្កាត់ និង មន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការងារបន្តស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និង ប្រយោល នៃព្រឹត្តិការណ៍ ២៨វិច្ឆិកា និង ពង្រឹងការយកចិត្តទុកដាក់បន្ថែមលើមណ្ឌលចត្តាឡីស័ក នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ និងសណ្ឋាគារ ដែលមានក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។