ព័ត៌មានជាតិ

សម្ដេចតេជោ ៖ លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹក នេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ

(ភ្នំពេញ) :នៅថ្ងៃទី៣០  ខែកក្ដដា  ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹក
នេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។
បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅ
ក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖
១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារ
ខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់
ប្រហែល១០ឆ្នាំមុន។គាត់បានការពារខ្ញុំទៅ
ចរចានៅប្រទេសបារាំងនិងប្រទេសផ្សេង
ទៀតជាច្រើន។
២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់
អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែ
វិច្ចកា១៩៨២)។បើការលើកឡើងនេះត្រឹម
ត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ឬ៤៥ឆ្នាំ។
ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថត
រូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះ
ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំ
ណានិងនៅទីកន្លែងណា?
ខ្ញុំសូមអរគុណទុកជាមុន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។