ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា ចេញលិខិតថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន

(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែធ្នួ ឆ្នាំ២០២០ នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តសៀមរាបចំនួន ៨០,០០០,០០០៛ (ប៉ែតសិបលានរៀល) និង ម៉ាស់ចំនួន ១,០០០,០០០ (មួយលាន) ម៉ាស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។