ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ឆ្នាំង ចេញញាត្តិគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មនុញ្ញ លើកទី១០

(ភ្នំពេញ) : ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនូវមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ ស្របតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសការធានាបាននូវការគោរពគោលការណ៍គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើងក្នុងគោលបំណងជាឧត្តមប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្ម ចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋដំណើរការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់ កាលៈទេសៈ ធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ជាតិ នៅគ្រប់កាលៈទេសៈ ដែលជាគ្រឹះសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។