ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណប្រតិភូក្រសួង អញ្ជើញទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញពីភាគីកូរ៉េ

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៅវេលាម៉ោង ០០:៤០ ព្រឹក ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណប្រតិភូក្រសួង អញ្ជើញទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញពីភាគីកូរ៉េ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចរយ:ពេល ៤ថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងមន្ទីរពិសោធន៍ទាក់ទងអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងអនុវិស័យព្រៃឈើ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។