ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបង្រ្កាបករណីលួចទ្រព្យសម្បត្តិ(ម៉ូតូ)នៅស្រុកបវេលចំនួន០១ករណី​ ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់អនុវត្តតាមច្បាប់!

(បាត់ដំបង) :កាលពីថ្ងៃ​សៅរ៍​៣កេីត​ខែ​ស្រាពណ៌ឆ្នាំខាលចត្វាស័កព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​៣០​ខែ​កក្កដា​ឆ្នាំ​២០២២​វេលាម៉ោង​ ១២និង០៤​នាទី​នៅ​ចំណុច​ភូមិ​អូរ ជ្រៅ​សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​​ពី​ លោកឧត្តមសេ​នី​យ៍​​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួមជាមួយយោបល់លោក​វរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការ​​ងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេ​​នី​យ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំ​នួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបា​ល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ផង​នោះលោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយ​ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល​ ដឹកនាំកម្លាំងជំនាញ​ និងកម្លាំងបង្ការបង្រ្កាប​ រួមសហការ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ​ជីវ័ន្ត​ ស្នង​ការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​និងលោក​វរសេ​នីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុក​បបវេល​ ព្រមទាំង​កម្លាំង​នគរបាលនៃអធិ​ការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ ឯក​ សៅ​ សារឿន​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០​១​ នាក់​ ឈ្មោះ​ ផល​ រិទ្ធិ​ ហៅ​ ខ្លា​ភេទប្រុស​អាយុ​៣២​ ឆ្នាំ​ មានទីលំនៅ​មិន​ពិត​ប្រាកដ​ មក​កាន់​ស្នង ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

សូមជម្រាបជូនថាកាលពី​ថ្ងៃទី​២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រមា​ណ​ ២១និង១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បវេល១​ ឃុំបវេល​ ស្រុក​បវេ​ល​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ចូល​លួច​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​ ២០២២​ លេខ​តួ​-ម៉ា​ស៊ី​ន​ 6206406 ពាក់ស្លាក លេខ​ កំពង់​ចាម​ 1AB-7749 ដែល​ជា​របស់​ជនរង​គ្រោះ​ឈ្មោះ​ ឆុន​ រីម​ឆេង​ ភេទប្រុ​ស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំ​នៅ​ ភូមិ​គឹងណាយ​ ឃុំ​គឹងណាយ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ បច្ចុ ប្បន្ន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ប វេល១​ ឃុំ​បវេ​ល​​ស្រុក​បវេល​ខេត្តបាត់ដំបង​ រួច​​គេច​ខ្លួន​បាត់​ រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំ​ ខាង​លេី​ ទេីប​កម្លាំង​សមត្ថកិច្ចសហការ​គ្នា​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ។

-*វត្ថុតាង​ដកហូត​រួម​មាន​៖​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​០១​ គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២២​គ្មាន​ស្លាកលេខ​ ០១​គ្រឿង​(​ជា​របស់​ជនរងគ្រោះ​ )​ ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងកសាងសំ​ណុំរឿបញ្ជូន​ទៅតុលាការអនុវត្តតាម​​ច្បាប់​រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។