ព័ត៌មានជាតិ

លោក សុខ ពេញវុធ ចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងប្រតិភូអន្ដរជាតិ ដែលកំពុង ស្នាក់នៅ សណ្ឋាគារ ទាំង០៨ ក្នុងមូលដ្ឋានខណ្ឌដូនពេញ….

(ភ្នំពេញ) :នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងប្រតិភូអន្ដរជាតិ ដែលកំពុង ស្នាក់នៅ សណ្ឋាគារ ទាំង០៨ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ / កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣ / កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី១២ និង វេទិកាតំបន់អាស៊ានលើកទី២៩ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ ។
នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់របស់ លោកអភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងយើង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយវីរៈភាព ដើម្បីសេចក្ដីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ។
ក្រៅពីការចុះសួរសុខទុក្ខ លោក អភិបាល បានឧបត្ថម្ភនូវ ថវិកា និងភេសជ្ជៈមួយចំនួនរួមមាន៖ ទឹកបរិសុទ្ធ០៥កេស,ទឹកក្រូច០៣កេស និងថវិកាចំនួន២០០,០០០រៀល ក្នុង១គោលដៅ/៨គោលដៅ សម្រាប់ប្រើប្រាស់ ក្នុងបេសកម្មរួមចំណែក ក្នុងការលើកកិត្តិយសជាតិមាតុភូមិយើងលើឆាកអន្ដរជាតិផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។