ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd (ពាក់ព័ន្ធវិស័យសុខា ភិបាល)

នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ (កម្ពុជា) មកកាន់សាធារណ:រដ្ឋកូរ៉េរយ:ពេល ៥ថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd (ពាក់ព័ន្ធវិស័យសុខា ភិបាល)។ កម្មវត្ថុសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមក កាន់ក្រុមហ៊ុន AdipoLABs Co., Ltd នាព្រឹកនេះ គឺដើម្បីប្រគល់-ទទួលម៉ាស៊ីន ព្យាបានជំងឺកូវីដ-១៩ មួយគ្រឿងមានតម្លៃ ៣៦៥,០០០ដុល្លារ ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (កម្ពុជា)។

ក្នុងពិធីប្រគល់ទទួល លោក Sung-ho HAN នាយកក្រុមហ៊ុន AdipoLABs Co., Ltd បានធ្វើបដិសណ្ឋារកិច្ច និងជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបអំពីការងារស្រាវជ្រាវ និងផលិតឧបករណ៍ សម្ភារសំខាន់ៗទាក់ទងវិស័យសុខាភិបាល។ ផលិត ផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញគឺម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ-១៩។ ការព្យាបាលតាមរយ:ការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំងក្នុងរាង្កកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ-១៩ នេះ (Cancer and Covid-19 Immunotherapy Remission1*C)។ ម៉ាស៊ីននេះថ្មី ទំនើប ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវ ប្រើរយ:ពេល ៥ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េដើម្បីផលិត និងធ្វើអាជីវកម្ម។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអគ្គនាយកក្រុម ហ៊ុនដែលបានផ្តល់ម៉ាស៊ីននេះ ស្របពេលដែលកម្ពុជាត្រូវការជាចាំបាច់ដើម្បីជួយសម្រួលដល់ព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។