ព័ត៌មានជាតិ

សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងការបើកបរ ប្រកបដោយសុវត្ថិភាព គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន …

(ភ្នំពេញ) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជាក់ស្តែង និង ធ្វើការជួលជុលផ្លូវសំបុកមាន់នៅមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយផ្លូវនេះទទួលរងការខូចខាត ដោយកត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុក ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលគ្រឹះក្រោម នៃផ្លូវនេះតាមលក្ខណៈបច្ចេកទេស និងបានអ៊ុតកៅស៊ូបេទីមីណឺ ឲ្យបានរួចរាល់នាព្រឹកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសេចក្ដីសុខសុវត្ថិភាព ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។