ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ណែនាំដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានស្រុកស្ទឹងត្រង់ បន្តយកចិត្តទុកដាក់​ដោះស្រាយ​​ការផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ច ជូន​បប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម

(កំពង់ចាម) :សូមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ បន្តកិច្ចខិតខំ​​យកចិត្តទុកដាក់​ធ្វើ​ការ​ដោះស្រាយនូវ​​ការផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ច ជូន​បប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបាន ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម លើកឡើងក្នុង​កិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ របស់ស្រុកស្ទឹងត្រង់ នាព្រឹក​ថ្ថ្ងៃទ៤ ខែសីហា​​ ឆ្នាំ​២០២២​។ ពិធីនេះក៏មការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បកបក្សចូល ប្រមាណ ៥០០នាក់ នៅទីស្នាក់ការការគណបក្សស្រុកស្ទឹងត្រង់។

ពិធីនេះក៏មានការប្រកាសទទួលស្គាល់ ឯកឧត្តម ហ៊ុន ម៉ានិត ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ផងដែរ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អញ្ជើញអានខ្លឹមសារ នៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម​​ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន​ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។​

ឯកឧត្ដម​​ឧឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ បាន​ណែនាំ​ដល់​មន្ត្រី​បក្ស​ទាំងអស់​ ​ត្រូវ​បេីក​វេទិកា​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដេីម្បី​ឲ្យ​បាន​ដឹង​ថា​ប្រជាពលរដ្ឋ​ខ្វះខាត​អ្វី​ ​និងត្រូវ​ការ​អ្វី​ ហេីយយើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។ លេីសពី​នោះ​ត្រូវ​បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។​ ហើយ​ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។​ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា​ឲ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។