ព័ត៌មានជាតិ

សម្តេចជោ ហ៊ុន សែន ៖ កត្តាសន្តិភាព សុវត្ថិភាពសង្គម បាននាំមកនូវកិច្ចដំណើរបើកការប្រជុំអាស៊ានជោគជ័យ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា នាពេលនេះកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសធំៗបានមកដល់ប្រទេសកម្ពុជា។ សម្តេចតេជោះអាងថា ការដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំខ្នាតអន្តរជាតិនេះបានដោយចំនួន ២សំខាន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា កត្តាទី១ ដែលកម្ពុជា អាចប្រជុំអាស៊ានបាន គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមាន នាំមកនូវសុខសុវត្ថិភាពសង្គម ទើបកម្ពុជាអាចដំណើរការប្រជុំអាស៊ានបាន។ សម្តេចថា បើកម្ពុជាគ្មានសុខសន្តិភាពទេ កុំថាឡើយតែការអញ្ជើញមកដល់របស់ថ្នាក់នាំធំមកពីប្រទេសផ្សេងៗ សូម្បីតែភ្ញៀវទេសចរណ៍អន្តរជាតិ ក៏គេមិនមកកំសាន្តនៅប្រទេសកម្ពុជានោះដែរ។
សម្តេចបន្តថា កត្តាទី ២ គឺកម្ពុជាគ្រប់គ្រងស្ថានភាពកូវីដ១៩ មានសភាពធូរស្រាល រហូតឈានដល់បើកដំណើរការប្រទេសឡើងវិញ។ ការបើកដំណើរនេះ គឺឱ្យសេដ្ឋកិច្ចមានដំណើរជាធម្មតា តែអ្វីដែលសំខាន់គឺការពង្រឹងធនធានមនុស្សតែម្តង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។