ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល​ ផ្ទះមនុស្សធម៌​ទី១១ ​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​ ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋទីទាល់ក្រក្នុងភូមិទួលប្រាក់​ ឃុំតាអុង​ ស្រុកចំការលេី

(កំពង់ចាម) :នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២
ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ដកំពង់ចាម និងសហការី ព្រះសិរីវេទី យី ស៊ាងហៃ ព្រះគ្រូសិរីធម្មរក្ខិតអនុគណស្រុកចំការលើ ព្រមទាំងសហការី បាននិមន្ដចូលរួមប្រគល់ផ្ទះមនុស្សធម៌ខេត្ដ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម ព្រមទាំងសហការី បានប្រគល់ជូនលោកតា ខៀវ ខេត ភេទប្រុស អាយុ ៧១ឆ្នាំ ជាតិខ្មែរ នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ (មិនមានផ្ទះរស់នៅដោយខ្លួនឯងទេ ដោយរស់នៅក្នុងរោងសម្រាប់ដាក់ឈើកូនរបស់គាត់) គ្មានមុខរបរ ច្បាស់លាស់ និងមានជំងឺប្រចាំកាយ សព្វថ្ងៃការរស់នៅរបស់ពួកគាត់ជីវភាព ជួបការលំបាក និងខ្វះខាត អ្នកជិតខាងនៅទីនោះមានក្តីអាណិតអាសូរចំពោះគាត់ តែងផ្ដល់ការឧបត្ថម្ភជាបន្តបន្ទាប់ជូនពួកគាត់។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគរបស់សាខា សាលាគណ អនុសាខាស្រុកសាលា សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជននានា ជូនលោកតា ខៀវ ខេត សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ និងបានផ្តល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារលោកតា លោកយាយ និងប្រជាពលរដ្ឋខ្វះខាតជីវភាពផ្សេងទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។