ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យបន្តខិតខំទប់ស្កាត់ជំងឺកូវីដ-១៩

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបន្តខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ៣កុំ៣ការពារ និងជំរុញការចាក់វ៉ាកសាំងកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារសិស្សនិស្សិតកុំឱ្យឆ្លងនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩ សម្តេចបានអនុវត្តឱ្យដាក់សិស្សនិស្សិតជាង៤លាននាក់ចូលទៅក្នុងក្រុមគោលដៅអាទិភាពនៃការចាក់វាក់សាំងកូវីដ-១៩ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។