ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សារលិខិតសូមគោរពជូនពរ និងអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ដិតកិត្តិយសផ្នែកអភិវឌ្ឃន៍

(ព្រៃវែង)  ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ធទូទាំងខេត្តព្រៃវែង សារលិខិតសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ និងអបអរសាទរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយវីរភាពដ៏អង្គអាច សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស័្មគ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេព្យកោសល្យ គតិបណ្ឌិត សក្តានុភាព និងការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យរបស់សង្គមជាតិទាំងមូល ជាពិសេសការការពារយ៉ាងរឹងមាំនូវអធិបតេយ្យ និងបូរណភាពទឹកដី និងលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទ សិរិសួស្តីជ័យមង្គល មហាប្រសើរជូន សម្តេចតេជោ សូមប្រកបនូវសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំ អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរើកចម្រើនលើគ្រប់វិស័យ ជានិច្ចនិរន្តន៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។