ព័ត៌មានជាតិ

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកចំការលើ ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម) :នារសៀលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារគណៈកម្មាធិការសាខា អនុសាខា បានអញ្ជើញអមដំណើរ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន :
– អង្ករ ៥០គក្រ
-ស្ករស ៥គក្រ
-ទឹកដោះគោម្សៅ ២កេស-
– សារ៉ុង ក្រមា ២
និង ថវិកា ៥,០០០,០០០រៀល
ផ្តល់ជូន ប្អូនប្រុស យូ ហ៊ាត អាយុ ៣១ ឆ្នាំ និង ភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ ២៥ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ ៗ ភូមិអកម៉ូក ឃុំជយោ ស្រុកចំការលើ ដែលប្រសូតបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៣៨៩ ដែលទទួលបានអំណោយពីសម្តេចទាំងទ្វេ មានឈ្មោះ ::
១, តហ៊ាត អៃនី ភេទស្រី ទម្ងន់ ១,៦០០ ក្រាម
២, តហ៊ាត អៃណា ភេទស្រី ទម្ងន់ ២,១០០ ក្រាម
៣, តហ៊ាត មីស៊ៀន ភេទប្រុស ទម្ងន់ ២,៣០០ ក្រាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ឧបត្ថម្ភបន្ថែម នូវសំភារៈប្រើប្រាស់សម្រាប់ទារក ៣ឈុត មី ទឹកសុទ្ធ ទឹកដោះគោឆៅ ស្ករស និង ថវិកាចំនួន ៥០០,០០០រៀល ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។