ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ កត្តា ៤យ៉ាងសំខាន់ៗ ដែលនាំឱ្យកម្ពុជាចូលជាសមាជិកអាស៊ាន

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកត្តា ៤យ៉ាងសំខាន់ៗ ដែលនាំឱ្យកម្ពុជា សម្រេចចូលជាសមាជិកអាស៊ាន ដែលកត្តាទាំងនោះ រួមមាន កត្តាទី១ មិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកអាស៊ាន
បើយើមិនចូលសមាគមមួយនេះ នោះយើងនឹងស្ថិតនៅក្នុងភាពឯកកោ ក្នុងតំបន់តែម្នាក់ឯង និងកត្តាទី២ ស្មារតីសហគមន៍ គឺរបៀបធ្វើការក្នុងកុងសង់ស៊ីស ដែលធានាដល់គ្រួសារសហគមន៍អាស៊ាន ដែលមិនមានការបែកខ្ញែកមតិយោបល់គ្នាក្នុងការតាក់តែងធម្មនុញ្ញអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កត្តាទី ៣ ទាក់ទងទៅនឹងការអភិវឌ្ឍសហគមន៍តាមតំបន់ ពីព្រោះអាស៊ានមានចាស់ មានថ្មី មានការចូលមុន និងក្រោយ ដូចជាមីយ៉ាន់ម៉ា និងកម្ពុជា ដែលសុទ្ធសឹងជាប្រទេសអភិវឌ្ឍនទាបជាងគេ ដូច្នេះត្រូវតែទាមទារទទួលបានការខិតខំអភិវឌ្ឍប្រទេសរបស់ខ្លួន តាមរយៈការពង្រឹងធនធានមនុស្សឱ្យបានខ្លាំងក្លា។
កត្តាទី ៤ គឺច្រកចេញការទូតបានយ៉ាងទូលំទូលាយជាមួយបណ្តាប្រទេសផ្សេងក្នុងទៀត ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។