ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួននៅឆ្នេអូរឈើទាលក្រុងព្រះសីហនុ ដោយមិនដឹងមូលហេតុ

(ព្រះសីហនុ)  ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា នៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ(ឆ្នេរអូរឈើទាល)យោងតាមកាម៉េរាសុវត្ថិភាព ជនរងគ្រោះជនជាតិចិន ដែលស្លាប់នេះ គឺ ស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។

សពជនរងគ្រោះ ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខEH4725788 សុពលភាពថ្ងៃទី០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773សុពលភាពថ្ងៃទី០៦ សីហា 2023 ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច បញ្ជាក់ថា កំពុងបន្តស៊ើបអង្កេត រកមូលហេតុបន្ថែម លើករណីការស្លាប់ របស់ជនរងគ្រោះ ជនជាតិចិនខាងលើនេះ ជាបន្តទៀត។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។