ព័ត៌មានជាតិ

លទ្ធផលនៃការចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន

(ភ្នំពេញ) ÷ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យោងតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនទី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងពីលទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បន្ថែមថា៖


1) ក្រុមហ៊ុនបាននាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន មួយ Container ដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៩៩៥ កន្រ្តក ដែលមានទម្ងន់សរុប ២៩,៨៥ តោន ហើយសង្ឃឹមថាបានទៅដល់ប្រទេសចិន នាថ្ងៃនេះ ។


2) ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ Container ទី២ បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ទុកស្វាយស្រស់ចំនួន ៩៦០ កន្ត្រក ដែលមានទម្ងន់សរុបចំនួន ២៨,៨ តោន នឹងអាចទៅដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។
3) សម្រាប់ Container ទី៣ បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។


ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា៖ ក្នុងការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ ការរៀបចំទុកដាក់បញ្ចូលទៅក្នុង Container និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន គឺពុំមានជួបបញ្ងាប្រឈមណាមួយនោះទេ អ្វីៗគឺបានប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ ។ បន្ថែមលើសពីនេះ គឺក្រុមហ៊ុនមានគម្រោងផែនការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី ៥០ ទៅ ៣០០ Containers (១ ៥០០ តោន ទៅ ៨ ៤០០ តោន) ក្នុងមួយថ្ងៃ នៅពេលដែលមជ្ឈមណ្ឌល – Agricultural Industrial Zone & Economic Zone ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ថ្មី (ល្បឿនលឿន) ដែលមានចម្ងាយប្រមាណជា ១២៩ គ.ម. ពីភ្នំពេញ ត្រូវបានកសាងហើយរួចរាល់ នាពេលខាងមុខ ព្រមជាមួយនឹងលទ្ធភាពការផ្គត់ផ្គង់ស្វាយស្រស់របស់កម្ពុជាដែលអាចដំណើរការទៅបានល្អ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។