ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យវេស្ទើន សាខាក្នុងខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម ចំនួន ១,២៦២ អង្គនាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះត្រូវបានរៀបចំធ្វើនៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់សាកលវិទ្យាល័យវេស្ទើន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាវិស័យអទិភាពមួយក្នុងកិច្ចអភិវឌ្ឍន៏ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព យើងត្រូវផ្តល់អាទិភាពលើការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ក្នុងនោះយើងត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ ទាំងស្ថាប័នរដ្ឋ និងឯកជន ដោយត្រូវពង្រឹងទាំងបរិមាណ និងគុណភាពសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ និងមធ្យោបាយនានាដែលយើងត្រូវការដើម្បីពង្រឹង និងពង្រីកវិស័យអប់រំប្រកបដោយគុណភាពខ្ពស់៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។