ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទបស្កាត់ការប៉ុនប៉ងបង្កចលណារបស់បក្សពួកប្រឆាំង

(កំពង់ចាម) :សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទបស្កាត់ការប៉ុនប៉ងបង្កចលណារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា និងសូមចូលរួមគាំទ្រយ៉ាងខ្លាំងក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ប្រសាសន៍សង្កត់ធ្ងន់បែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លើកឡើងនៅក្នុងពិធី បិទវគ្គអប់រំនយោបាយដល់សមាជិកបក្សថ្នាក់មូលដ្ឋាន សង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម នៅទីស្នាក់ការគណបក្សក្រុង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សក្រុង កំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។